ជម្រាបសួរប្រិយមិត្តជាទីមេត្រី!
ខ្ញុំបាទឈ្មោះ ផុន គីមឡុង ជាអ្នកចូលចិត្តសរសេរនិងនិពន្ធអត្ថបទសម្រាប់អានជាពិសេសគឺអត្ថបទដែលទាក់ទងនឹងចំណេះដឹងទូទៅរួមមាន ទស្សនៈវិជ្ជា ការអប់រំ និង បច្ចេកវិទ្យាសម័យថ្មី។ ពិភពលោកហាក់ដើរកាន់តែលឿនពីមួយថ្ងៃទៅមួយថ្ងៃ មិនរង់ចាំពួកយើងឡើយ ក្នុងនោះមានតែការផលិតនិងចែកចាយនូវចំណេះដឹងផង ចំណេះដឹងធ្វើផងដែរ។ សម័យកាន់តែជឿនលឿន បច្ចេកវិទ្យាកាន់តែសម្បូរបែប ធ្វើឲ្យជីវិតមនុស្សកាន់តែងាយស្រួលផង និងពិបាកផងក៏បានដែរ។ បច្ចេកវិទ្យាឬចំណេះដឹងទូទៅមានមុខពីរជានិច្ចគឺមុខសនិងមុខខ្មៅ។
ដើមឡើយ ខ្ញុំបាទចូលចិត្តអានអត្ថបទច្រើនដែលទាក់ទងនឹងចំណេះដឹងផ្នែកបច្ចេកវិទ្យាតែក៏មិនមែនប្រាកដថាខ្ញុំចេះផ្នែកហ្នឹងដែរ តែខ្ញុំចេះគឺគ្រាន់តែប្រើការបានខ្លះៗប៉ុណ្ណោះ។ ជាពិសេសគឺរបៀបប្រើនិងគន្លឹះដែលជាប់ទាក់ទងជាមួយគ្នា។ ក្នុងការសរសេរអត្ថបទចំណេះដឹងទូទៅផ្នែក (IT) នេះគឺខ្ញុំមិនធ្លាប់បានទៅរៀននៅទៅណាក្រៅពីអានអត្ថបទបរទេសនិងអត្ថបទខ្មែរជានិច្ចកាល។ ហេតុនេះទើបធ្វើឲ្យខ្ញុំគិតដល់ចំណេះដឹងនេះ និងគិតជារួមដល់ការចែករំលែកចំណេះដឹងទាំងនេះដល់ប្រជាជនកម្ពុជាទាំងមូលឲ្យដឹងផងដែរ ជាពិសេសគឺសិស្សានុសិស្ស និស្សិត។
យ៉ាងណាក្ដី អត្ថបទដែលខ្ញុំនិពន្ធនិងរៀបរៀងក៏មិនប្រាកដថាល្អគ្រប់ជ្រុងឡើយគឺតែងតែមានកំហុសខ្វះចន្លោះត្រង់បទបាឋអក្ខរាវិរុទ្ធនិងសេចក្ដីឃ្លោងឃ្លាជាក់ជាមិនខានឡើយ។ ដូច្នេះ សូមប្រិយមិត្តអ្នកអានមេត្តាអធ្យាស្រ័យនិងជួយកែសម្រួលផ្ដល់គំនិតដល់ខ្ញុំបាទផង។
ខ្ញុំបាទក្នុងនាមជាស្ថាបនិកគេហទំព័រ www.sombokmeas.blogspot.com សូមថ្លែងអំណរគុណដល់ប្រិយមិត្តទាំងជិតឆ្ងាយដែលបានចូលមកទស្សនាគេហទំព័រ សំបុកមាស នេះ សូមជួបប្រទះតែសេចក្ដីុសុខនិងរកទទួលទានមានបានគ្រប់គ្នា។ បើសិនជាប្រិយមិត្តជាពិសេសគឹប្រិយមិត្តមាមីងបងប្អូនដែលចង់ផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះសូមអាចទាក់ទងខ្ញុំបាទបានតាមរយះលេខទូរស័ព្ទ៖ 069 58 44 24 សូមអរគុណ!
COMMENTS