តើអ្វីទៅជាកុំព្យូទ័រ? (What is Computer?)
កុំព្យូទ័រគឺជាឧបករណ៍អេឡិចត្រូនិចមួយដែលរៀបចំព័ត៌មាន ឬទិន្នន័យផ្សេងៗ។ វាមានលទ្ធភាពក្នុងការទុកទាញយកនិងទិន្នន័យផ្សេងបាន។ ហើយក៏អាចប្រើប្រាស់កុំព្យូទ័រដើម្បីវាយឯកសារ ផ្ញើរឯកសារតាមអ៊ីម៉ែល លេងហ្គេម និងការរកមើលស្រាវជ្រាវនៅលើបណ្តាញ។ មិនតែប៉ុណ្ណោះ អ្នកអាចប្រើវាដើម្បីកែសម្រួល ឬបង្កើតសៀវភៅបញ្ជី ការបង្ហាញ និងសូម្បីតែវីដេអូ។
ការរួមផ្សំនៃកុំព្យូទ័រ
ផ្នែករឹងគឺជាផ្នែកណាមួយនៃកុំព្យូទ័ររបស់អ្នកដែលមានរចនាសម្ព័ន្ធរូបវ័ន្តដូចជា Keyboard, Mouse, CPU, CD-Room ជាដើម។ វារួមបញ្ចូលទាំងអស់នៃផ្នែកខាងក្នុងរបស់កុំព្យូទ័រដែល មានលក្ខណៈដូចរូបភាពខាងក្រោមនេះ៖
 |
Hardware of Computer
|
Software គឺជាសំណុំណាមួយនៃ instruction ដែលប្រាប់ទៅកាន់ Hardware នូវអ្វីដែលត្រូវធ្វើ និងរបៀបនៃការ process ។ ឧទាហរណ៍ Web Browserហ្គេម និង Word Processor ។ ខាងក្រោមនេះកម្មវិធី Microsoft PowerPoint ជា Software មួយដែលត្រូវបានប្រើដើម្បីបង្កើតការបង្ហាញមួយ។
រួមផ្សំទាំងពីរចំណុចនេះហើយទើបបង្កើតបានជាកុំព្យូទ័រ
Hardware And Software។
COMMENTS